កាលពីពេលថ្មីៗលោកឳប៊ុនលី ដែលជាគ្រូនៃគ្រូច្បាប់ស្រូបទាញ និងជាCEO នៃក្រុមហ៊ុន UNIVERE BY OV BONLY Co.,LTD ដែលកំពុងតែល្បីនៅក្នុងលោកOnline ។ លោក បានសម្តែងការសោកស្តាយ ចំពោះការហេតុការណ៍ស្រុតបាក់រលំអគារ ៧ជាន់នៅខេត្តកែប​ ដែលធ្វើឲ្យមនុស្សជាច្រើន បានរងរបួសនិងស្លាប់ផងដែរ។

លោកឳប៊ុនលី បានបង្ហោះសារនៅនៅក្នុងAccount Facebook ផ្លូវការរបស់លោកថា​”សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍បាក់អគាររ7ជាន់នៅខេត្តកែប”។ ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយចំពោះការបាត់បង់របស់បងប្អូនខ្មែរយើង ដែលបានរងគ្រោះ ជាប់នៅក្នុងអគារ​ មិនដឹងថាពួកគាត់ឈឺចាប់យ៉ាងណានោះទេ។
គួបញ្ជាក់ផងដែរថា ក្រុមជួយសង្រ្គោះ រួមនិងកងកម្លាំងនគរបាល បានរកឃើញមនុស្សចំនួន២៥នាក់ហើយ ក្នុងនោះមានមនុស្សចំនួន១៨នាក់ដែលរស់រានមានជីវិត និង៧នាក់ទៀតបានស្លា ប់បាប់បង់ជីវិត នៅក្នុងហេតុការណ៍រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប។

អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់ ដែលជាប្លង់សេ អគារកម្ពស់ទី៧ ទើបនឹងចាក់ថ្មី ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here