គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានដំណឹងពីបញ្ហាលើ 13.2 ហើយ ក្រុមហ៊ុន Apple ក៏បានធ្វើការបញ្ចេញកំណែអាប់ដេតជំនាន់ iOS 13.2.2 ជាផ្លូវការ ដើម្បីដោះស្រាយបញ្ហាដែលកើតមានទាំងនោះ។ ហេតុដូច្នេះហើយ បើគិតទល់មកដល់ពេលនេះ ប្រាកដជាមានប្រិយមិត្តមួយចំនួនបានធ្វើការអាប់ដេតទៅកាន់ iOS 13.2.2 រួចរាល់ហើយ ឬខ្លះទៀតក៏បានអាប់ដេតឡើងទៅកាន់ iOS 13.2.3 រួចហើយ ផងដែរ។

ដូចដែលយើងបានដឹងហើយថា ជាទំលាប់ទៅហើយ បន្ទាប់ពីបានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយជាផ្លូវការរួច យ៉ាងយូរត្រឹម 2 ទៅ 3 សប្តាហ៍បន្ទាប់ពីនោះ Apple នឹងធ្វើការបិទលែងអនុញ្ញាតអោយយើងធ្វើការទម្លាក់ទៅកាន់ iOS ជំនាន់ក្រោមនេះទៀតហើយ។ ជាក់ស្តែង បន្ទាប់ពីបានបញ្ចេញ iOS 13.2.3 បានមួយរយៈរួចមក នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន Apple លែងអនុញ្ញាតអោយយើងធ្វើការទម្លាក់ទៅកាន់ជំនាន់ iOS 13.2.2 តទៅទៀតហើយ។ ដូច្នេះមានន័យថា អ្នកប្រើប្រាស់ទាំងអស់ដែលបានដំឡើងទៅកាន់ iOS 13.2.3 មិនអាចធ្វើការទម្លាក់មកកាន់ iOS 13.2.2 វិញបានទៀតនោះទេ។ មូលហេតុ នៃការមិនអោយទម្លាក់មកជំនាន់ iOS 13.2.2 វិញ គឺដោយសារ មិនចង់អោយអ្នកប្រើប្រាស់មួយចំនួនណាដែលមានបំណងចង់ Jailbreak នឹងមិនអាចធ្វើការ Jailbreak បាននោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here